១) កាត់បន្ថយស្ត្រេសឲ្យកាន់តែតិច
ភាពអត់ធ្មត់ គឺជាវិធីមួយដ៏ល្អ ក្នុងការកាត់បន្ថយស្ត្រេស ភាពតានតឹងបានកាន់តែច្រើនក្នុងជីវិត។ នៅពេលដែលអ្នកមានក្តីកង្វល់ ឬ ស្ត្រេស អ្នកកួរចំណាយពេលខ្លះដើម្បីសង្កេតមើល ពីអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួនអ្នក។ អ្នកគួរចំណាយពេល សម្រាក ឬ ដកដង្ហើមឲ្យបានវែង ធ្វើចិត្តឲ្យស្ងប់ ដើម្បីធ្វើឲ្យវាជាពេល ដែលអ្នកចាប់ផ្តើមការផ្ចង់អារម្មណ៍សាជាថ្មី។ ចិត្តរបស់អ្នកគួរតែបណ្ដោយឲ្យភាពអវិជ្ជមានទាំងឡាយចេញឆ្ងាយ ហើយផ្តោតសំខាន់លើអ្វីដែលជារឿងសំខាន់។ ដូច្នេះអ្នកនឹងដឹងថា អ្នកមានភាពអត់ធ្មត់ប៉ុណ្ណា ស្ត្រេសនៅក្នុងខ្លួនមានកាត់តែតិច ហើយកំហឹងកាន់តែថយចុះ។
២) ជួយធ្វើឲ្យអ្នកបង្កើតការសម្រេចចិត្តមួយយ៉ាងត្រឹមត្រូវ
ពេលខ្លះមនុស្ស អាចនឹងមានការស្តាយក្រោយនៅពេលធ្វើការសម្រេចចិត្តមួយប្រញាប់ប្រញាល់ពេកឬ នៅក្នុងស្ថានភាពមួយក្នុងភាពកំហឹង។ ភាពអត់ធ្មត់ អាចឲ្យអ្នកប្រមូលបានព័ត៌មានកាន់តែច្រើន អាចធ្វើការសម្រេចចិត្តមួយបានយ៉ាងត្រឹមត្រូវ។ អ្នកត្រូវចេះផ្តល់ពេលវេលាឲ្យខ្លួនឯង ដើម្បីធ្វើការវិភាគមួយដោយហ្មត់ចត់ និង ត្រឹមត្រូវ ហើយមិនត្រូវ អនុញ្ញាតឲ្យនរណាម្នាក់ ឬ រឿងអ្វីមួយមកបង្ខំចិត្តអ្នក ឲ្យធ្វើការសម្រេចចិត្តភ្លាមៗ ដោយគ្មានការពិចារណានោះឡើយ។
៣) ជួយធ្វើឲ្យអ្នកសម្រេចការងារបានយ៉ាងមានប្រសិទ្ធភាព
ភាពអត់ធ្មត់ជំរុញឲ្យមានការព្យាយាម ដែលធ្វើឲ្យអ្នកអាចវិភាគឃើញរឿងអ្វីមួយបានយ៉ាងស៊ីជម្រៅ ក្នុងសកម្មភាពអ្វីមួយ នឹង អាចស្វែងយល់ពីជំនាញសំខាន់ៗដែលត្រូវប្រើដើម្បីមកបំពេញកិច្ចការងាររបស់អ្នក។ បន្ថែមពីលើនេះ ភាពអត់ធ្មត់អាចធ្វើឲ្យខ្លួនឯង បង្កើតបានតួការងារមួយ ក្នុងវិធីសាស្ត្រមួយដោយខ្លួនឯង។

0 comments:
Post a Comment